Sunday, 15 July 2018

តែងសេចក្តីជាអ្វី?

ដូចម្តេចដែលហៅថាតែងសេចក្តី?
= ពាក្យថា "តែងសេចក្តី" បានមកពី៖ តែង បូកនឹង សេចក្តី
  • តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប
  • សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែល មានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។
ដូច្នេះ "តែងសេចក្តី" មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយ ដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកប ដោយផលប្រយោជន៍ជាទីពេញចិត្ត។

No comments:

Post a Comment