Thursday, 19 July 2018

ស្រៈពេញតួ

អ្នកប្រាជ្ញជំនាន់មុនចែងថា​ ស្រៈពេញតួមាន ១៥តួ ដោយរាប់យក អ អា មកបញ្ចូលផង។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យព្ជានៈ ដែលត្រូវរាប់បញ្ចូលទៅក្នុងក្រុមព្យព្ជានៈ ទាំង៣៣តួនោះវិញ។ ឯ “អា” គឺតួព្យព្ជានៈបំបែកយកតួ “អ” មកផ្សំជាមួយស្រៈ “ា” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ៖ ឥ ឦ ឧ ឩ ឳ ឫឬ ឭ ឮ ឯ ឰ ​ឱ​ ឪ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង ១៣នេះ ស្រៈ “ឩ” គេមិនសូវប្រើទេ ដូច្នេះគួរាប់យកត្រឹមតែ ១២តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ ព្រះឩរូ មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “រាជស័ព្ទ” មានន័យថា “ភ្លៅស្តេច”។ ស្រៈពេញតួ ទាំងនោះគឺជាស្រៈប្រោះជាតួអក្ខរៈដូចជាតួព្យព្ជានៈដែរ ដូចជាពាក្យថា អរគុណ អាច ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឳឡោកឬក្សឬទ្ធិ ឮឬទេ ឯគ ឯនោះ ព្ធដ៏ ព្ធរា ឱ្យ ឳដ្ឋ ឳស្ឋ អក អត់ អាចម៍ ក្រឳ អាវ ឥត។
   ឧទាហរណ៍ ឦសាន ឧត្តម ឯណា...។ 

No comments:

Post a Comment