Friday, 20 July 2018

លោកគ្រូ សេងហុង

តើសសរស្តម្ភនៃការបង្រៀនមានអ្វីខ្លះ?
ចម្លើយៈ
សសរស្តម្ភនៃការបង្រៀនមានដូចជា៖
រៀនស្គាល់
  • ពីអ្វីដែលមានលក្ខណៈថ្មី ពីភាពជឿនលឿននិងលក្ខណៈវទ្យាសស្រ្ត
  • ដើម្បីទាញយកផលប្រយោជន៍ពីចំណេះដឹង៊តាំងនោះមកបំពេញនូវអ្វីដែលយើងខ្វខាាាaះខាតក្នុងការងារយើងក្នុងសង្គម និងជីវភាពរស់នៅ
  • សមត្ថភាពតាមទាន់របស់បច្ចេកវិទ្យា
រៀនធ្វើ
  • បង្កើនសមត្ថភាពបំនិន
  • អាចដោះស្រាយទៅនឹងស្ថានភាពប្លែកៗ
  • មានគំនិតច្នៃប្រឌិតទាញបានបទពិសោធពីការងារ
  • ផ្សារភ្ជាប់ទ្រឹស្តីក្នុងមេរៀនទៅការអនុវត្តជាក់ស្តែង
រៀនរៀបចំខ្លួន
  • សមត្ថភាពវិភាគរកហេតុផល(សុភវិនិច្ឆយ័)
  • ត្រូវចេះអភិវឌ្ឍន៍ពុទ្ធិរបស់ខ្លួន ចេះបង្កើតនិងមានពុទ្ធីថ្មីៗ
  • ត្រូវមានសមត្ថភាពកាយសម្បទា ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់
  • ចេះអភិវឌ្ឍសមស្របទៅនឹងកាលៈទេសៈឬសមស្របនឹងតម្រូវការសង្គម
  • ក្លាយជាមនុស្សថ្លៃថ្នូរ (សីលធម៌គុណធម៌សមត្ថភាពខ្ពស់វប្បធម៌ខ្ពស់)
  • ធ្វើអ្វីៗដើម្បីទិសដៅរួមក្នុងការអភិវឌ្ឍប្រទេស
  • មានគោលបំណងជាក់លាក់
  • ត្រូវមានទំនាក់ទំនងជាមួយមនុស្សនិងធម្មជាតិឲ្យបានល្អ
រៀនរស់ជាមួយគ្នា

  • ពង្រឹងពង្រីកការយោគយល់ចំពោះអ្នកដទៃ
  • ឈ្វេងយល់ពីប្រវត្តិប្រពៃណីនិងគុណធម៌មនសិការរបស់អ្នកដទៃ
  • ចេះដោះស្រាយទំនាស់ប្រកបដោយសន្តិវិធី
  • ចេះសហការគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយឲ្យបានជោគជ័យ
  • រស់នៅក្នុងសាមគ្គីភាពសាមគ្គីធម៌
  • អាចគេចផុតពីវដ្តសង្សារប្រកបដោយគ្រោះថ្នាក់
  • មានស្មារតីគោរពទៅលើទស្សនៈអ្នកដទៃ
  • មានប្រាស្រ័យទាក់ទងគ្នាល្អក្នុងការរស់នៅ
  • មានចិត្តមេតា ករុណា ឧបេក្ខា មុទិតា
  • ចេះស្តាប់យោបល់អ្នកដទៃ

No comments:

Post a Comment