កំប្លែងណាស់!!!!!
https://youtu.be/cgkQSZfNziQ
Wednesday, 25 July 2018
ស្តាប់កម្សាន្តរឿង កុលាបប៉ៃលិន
ដើម្បីស្តាប់កម្សាន្ត រឿងកុលាបប៉ៃលិន សូមចុចទីនេះ https://youtu.be/4L_uK5AXNAg
Monday, 23 July 2018
ផ្កាស្រពោន
- ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
- ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
- អ្នកនិពន្ធ៖ នូ ហាច
- កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
- ចលនា៖ ខេមរនិយម
- សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។
សង្ខេបរឿង៖
ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាមទូកប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។
យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និងនាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់ដើរលេងតាមអំពើចិត្ត។
ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រកែកនឹងបំនងម្តាយ។
ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមានជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តងបញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។
ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏កើតទុក្ខទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បីបន្លប់នូវសេចក្តីទុក្ខព្រួយ។
ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។
ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាមទូកប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។
យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និងនាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់ដើរលេងតាមអំពើចិត្ត។
ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រកែកនឹងបំនងម្តាយ។
ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមានជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តងបញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។
ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏កើតទុក្ខទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បីបន្លប់នូវសេចក្តីទុក្ខព្រួយ។
ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។
- ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។
- មូលបញ្ហារឿង៖ បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, ស្នេហាក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យសម្បត្តិរបស់យាយនួន៕
កុលាបប៉ៃលិន
- ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដី នៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន ចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
- ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
- ចលនា៖ ខេមរនិយម
- អ្នកនិពន្ធ៖ ញ៉ុក ថែម
- កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣
សង្ខេបរឿង៖
នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្ត បាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹង ព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគា ថា មួយបទថា "អត្តាហិ អត្តនោ នាថោ"។
ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃ លិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាត ហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយ ធ្វើ ជាកម្មករត្បូង។
តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជា ហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មាន ការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុង ខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះ ផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់ គេរៀងៗខ្លួន។
លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់ របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើ ឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រម ឲ្យ ចៅចិត្រជំនួសតាសុន។
ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយ ឃុននារីទៅផ្សារទិញឥវ៉ាន់......។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏ ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់ ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះ ម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។
ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់ ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំង ប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រ ក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។ ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពី ថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិត ឆ្មើង ឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។
ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រ ឲ្យ កាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។
ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំ ទិញ ត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូង ជីក ត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែន លោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់ វាយលោកបាឡត់ដួល...។ លោក រតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់ ទីនេះទៀត។
ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះ ប្រទះ មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែក លោក បាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះ មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។ ចំណែកលោកបា ឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាង ដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏ រៀប ចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅ យ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយ សុខ ក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។
- ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារ គ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការ មានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។
- មូលបញ្ហារឿង៖ បញ្ហាទី១ ជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្រ, បញ្ហាទី២ ជីវិតជាកម្ម ករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៣ ទំនាក់ទំនងស្នេហារវាងចៅចិត្រ និងនាង ឃុននារី, បញ្ហាទី៤ ជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួ សារលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៥ ភាពជោគជ័យរបស់ចៅចិត្រ៕
Saturday, 21 July 2018
ឈ្នាប់
ឈ្នាប់
ឈ្នាប់ មានពីរគឺ ឈ្នាប់ចង និងឈ្នាប់ឃ្លា។ ឈ្នាប់ចង គឺជាពាក្យសម្រាប់ចងភ្ជាប់ នាម និងនាម កន្សោមនាម និងនាម។
ឧទាហរណ៍៖ ខ្ញុំ និងមិត្តភក្ដិខ្ញុំទៅសាលារៀន។
ឈ្នាប់ឃ្លា គឺជាពាក្យសម្រាប់ភ្ជាប់ ឃ្លាច្បង និងឃ្លារណប។
ឧទាហរណ៍៖ ខ្ញុំជាសិស្សម្នាក់ ដែលរៀនមិនពូកែ។
Friday, 20 July 2018
លោកគ្រូ សេងហុង
តើសសរស្តម្ភនៃការបង្រៀនមានអ្វីខ្លះ?
ចម្លើយៈ
សសរស្តម្ភនៃការបង្រៀនមានដូចជា៖
– រៀនស្គាល់
- ពីអ្វីដែលមានលក្ខណៈថ្មី ពីភាពជឿនលឿននិងលក្ខណៈវទ្យាសស្រ្ត
- ដើម្បីទាញយកផលប្រយោជន៍ពីចំណេះដឹង៊តាំងនោះមកបំពេញនូវអ្វីដែលយើងខ្វខាាាaះខាតក្នុងការងារយើងក្នុងសង្គម និងជីវភាពរស់នៅ
- សមត្ថភាពតាមទាន់របស់បច្ចេកវិទ្យា
– រៀនធ្វើ
- បង្កើនសមត្ថភាពបំនិន
- អាចដោះស្រាយទៅនឹងស្ថានភាពប្លែកៗ
- មានគំនិតច្នៃប្រឌិតទាញបានបទពិសោធពីការងារ
- ផ្សារភ្ជាប់ទ្រឹស្តីក្នុងមេរៀនទៅការអនុវត្តជាក់ស្តែង
– រៀនរៀបចំខ្លួន
- សមត្ថភាពវិភាគរកហេតុផល(សុភវិនិច្ឆយ័)
- ត្រូវចេះអភិវឌ្ឍន៍ពុទ្ធិរបស់ខ្លួន ចេះបង្កើតនិងមានពុទ្ធីថ្មីៗ
- ត្រូវមានសមត្ថភាពកាយសម្បទា ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់
- ចេះអភិវឌ្ឍសមស្របទៅនឹងកាលៈទេសៈឬសមស្របនឹងតម្រូវការសង្គម
- ក្លាយជាមនុស្សថ្លៃថ្នូរ (សីលធម៌គុណធម៌សមត្ថភាពខ្ពស់វប្បធម៌ខ្ពស់)
- ធ្វើអ្វីៗដើម្បីទិសដៅរួមក្នុងការអភិវឌ្ឍប្រទេស
- មានគោលបំណងជាក់លាក់
- ត្រូវមានទំនាក់ទំនងជាមួយមនុស្សនិងធម្មជាតិឲ្យបានល្អ
– រៀនរស់ជាមួយគ្នា
- ពង្រឹងពង្រីកការយោគយល់ចំពោះអ្នកដទៃ
- ឈ្វេងយល់ពីប្រវត្តិប្រពៃណីនិងគុណធម៌មនសិការរបស់អ្នកដទៃ
- ចេះដោះស្រាយទំនាស់ប្រកបដោយសន្តិវិធី
- ចេះសហការគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយឲ្យបានជោគជ័យ
- រស់នៅក្នុងសាមគ្គីភាពសាមគ្គីធម៌
- អាចគេចផុតពីវដ្តសង្សារប្រកបដោយគ្រោះថ្នាក់
- មានស្មារតីគោរពទៅលើទស្សនៈអ្នកដទៃ
- មានប្រាស្រ័យទាក់ទងគ្នាល្អក្នុងការរស់នៅ
- មានចិត្តមេតា ករុណា ឧបេក្ខា មុទិតា
- ចេះស្តាប់យោបល់អ្នកដទៃ
Thursday, 19 July 2018
អក្សរព្រាហ្មណ៍និយមមានលក្ខណៈពិសេស
អក្សរព្រាហ្មណ៍និយមមានលក្ខណៈពិសេសដូចតទៅៈ
ក-ផ្តើមរឿង
អ្នកនិពន្ធច្រើនលើកគុណបារមី មហិទ្ធិរិទ្ធរបស់អវតានៃព្រះវិស្ណុ ឫអ្នកនិពន្ធពណ៌ ពីទេសភាពព្រៃព្រឹក្សាជុំវិញអាស្រមឥសី រួចចូលដល់ដំណើររឿង។
ខ-តួរឿង
អត្ថន័យក្នុងដំណើររឿងច្រើនលើកពីចម្បាំងរាំងជល់តៗគ្នាមិនចេះចប់។ ទំនាស់វិបត្តិមានពីតឹងតែងទៅធូរស្រាល ពីធូរស្រាលទៅតឹងតែង រួចបង្កើត សោកនាដកម្ម…។
បញ្ហារបស់រឿងច្រើនដោះស្រាយដោយប្រើហិង្សា ឬអសន្តិវិធី។
បញ្ហាស្នេហាក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមជាស្នេហាឈ្នានីស ហើយ បញ្ហាស្នេហារច្រើនជាប្រភេទនៃសង្គ្រាមទៀតផង
តួអង្គក្នុងរឿងមាន អាទិទេព អវតា មនុស្សសាមញ្ញ គ្រុឌ យក្ស ពានរ…។
ពាក្យពេចន៍ដែលប្រើប្រាស់ក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមច្រើនជាពាក្យ សំស្រ្កឹត លាយឡំនឹងពាក្យខ្មែរបុរាណ និងមានពាក្យបាលីបន្តិចបន្តូច។
គ-បញ្ចប់រឿង
អ្នកនិពន្ធបញ្ចប់ដោយអោយសភាវៈល្អឈ្នះសភាវៈអាក្រក់ដូចជា យក្ស អសុរៈ ជាដើម។
ឥទ្ធិពលសាសនាព្រាហ្មណ៍ចំពោះសង្គមខ្មែរ
ព្រហ្មញ្ញសាសនាចូលមកចាក់ឫសនៅលើ
ឥទ្ធិពលព្រហ្មញ្ញសាសនា
ភស្តុតាងឥទ្ធិពលព្រហ្មញ្ញសាសនាក្នុងសង្គមខ្មែរមានដូចជាៈ-ព្រះរាជាខ្មែរសម័យមុនកាន់សាសនាព្រាហ្មណ៍-អក្សរសំស្រ្កឹត-អក្សរសិល្ប៍បែបព្រាហ្មណ៍និយម-សំណង់ប្រាសាទរាប់ពាន់-ពិធីនានានៅក្នុងរាជវាំង-ប្រជារាស្រ្តខ្មែរនៅតែជឿទៅលើអាទិទេពនិងកម្លាំងក្រៅខ្លួន-ទំនៀមទម្លាប់សែនព្រេនក្នុងពិធីមង្គលការ សង់ផ្ទះ ឡើងផ្ទះ ។ល។-ស្រង់ទឹកព្រះ ព្រះសង្ឃ យាយតា និងមាតាបិតា-បង្កើតចិត្តក្លាហាន-មានរូបចម្លាក់ជាច្រើនដូចជា ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ លិង្គព្រះឥសូរ..។
ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥តួ ដោយរាប់យក អ អា មកបញ្ចូលផង។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យព្ជានៈ ដែលត្រូវរាប់បញ្ចូលទៅក្នុងក្រុមព្យព្ជានៈ ទាំង៣៣តួនោះវិញ។ ឯ “អា” គឺតួព្យព្ជានៈបំបែកយកតួ “អ” មកផ្សំជាមួយស្រៈ “ា” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ៖ ឥ ឦ ឧ ឩ ឳ ឫឬ ឭ ឮ ឯ ឰ ឱ ឪ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង ១៣នេះ ស្រៈ “ឩ” គេមិនសូវប្រើទេ ដូច្នេះគួរាប់យកត្រឹមតែ ១២តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ ព្រះឩរូ មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “រាជស័ព្ទ” មានន័យថា “ភ្លៅស្តេច”។ ស្រៈពេញតួ ទាំងនោះគឺជាស្រៈប្រោះជាតួអក្ខរៈដូចជាតួព្យព្ជានៈដែរ ដូចជាពាក្យថា អរគុណ អាច ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឳឡោកឬក្សឬទ្ធិ ឮឬទេ ឯគ ឯនោះ ព្ធដ៏ ព្ធរា ឱ្យ ឳដ្ឋ ឳស្ឋ អក អត់ អាចម៍ ក្រឳ អាវ ឥត។ ឧទាហរណ៍ ឦសាន ឧត្តម ឯណា...។
កម្លាយដោយផ្នត់ជែក
កម្លាយដោយផ្នត់ជែក
ពាក្យរឹស ពាក្យក្លាយ ផ្នត់ ទម្រង់
ជាកិរិយា ជានាមករណ៍
កែ g កំណែ [-អ’ម/ណ-] [-សព/ព-]
កៀស g កំណៀស [-អ’ម/ណ-] [-សព/ព-]
កេះ g កំណេះ [-អ’ម/ណ-] [-សព/ព-]
កែន g កំណែន [-អ’ម/ណ-] [-សព/ព-]
កើត g កំណើត [-អ’ម/ណ-] [-សព/ព-]
កើន g កំណើន [-អ’ម/ណ-] [-សព/ព-]
កល់ g កំណល់ [-អ’ម/ណ-] [-សព/ព-]
កក g កំណក [-អ’ម/ណ-] [-សព/ព-]
កាត់ g កំណាត់ [-អ’ម/ណ-] [-សព/ព-]
កិន g កំណិន [-អ’ម/ណ-] [-សព/ព-]
កួច g កំណួច [-អ’ម/ណ-] [-សព/ព-]
កៀ g កំណៀរ [-អ’ម/ណ-] [-សព/ព-]
កត់ g កំណត់ [-អ’ម/ណ-] [-សព/ព-]
កូរ g កំណូរ [-អ’ម/ណ-] [-សព/ព-]
ចង់ g ចំណង់ [-អ’ម/ណ-] [-សព/ព-]
ចង g ចំណង [-អ’ម/ណ-] [-សព/ព-]
ចត g ចំណត [-អ’ម/ណ-] [-សព/ព-]
ចារ g ចំណារ [-អ’ម/ណ-] [-សព/ព-]
ចាប់ g ចំណាប់ [-អ’ម/ណ-] [-សព/ព-]
ចុច g ចំណុច [-អ’ម/ណ-] [-សព/ព-]
ចូល g ចំណូល [-អ’ម/ណ-] [-សព/ព-]
ចេះ g ចំណេះ [-អ’ម/ណ-] [-សព/ព-]
ចែក g ចំណែក [-អ’ម/ណ-] [-សព/ព-]
ចោទ g ចំណោទ [-អ’ម/ណ-] [-សព/ព-]
ចោម g ចំណោម [-អ’ម/ណ-] [-សព/ព-]
ចោះ g ចំណោះ [-អ’ម/ណ-] [-សព/ព-]
ចាំ g ចំណាំ [-អ’ម/ណ-] [-សព/ព-]
ចាប់ g ចំណាប់ [-អ’ម/ណ-] [-សព/ព-]
ចុច g ចំណុច [-អ’ម/ណ-] [-សព/ព-]
ចេះ g ចំណេះ [-អ’ម/ណ-] [-សព/ព-]
ចែក g ចំណែក [-អ’ម/ណ-] [-សព/ព-]
ចោទ g ចំណោទ [-អ’ម/ណ-] [-សព/ព-]
ចោម g ចំណោម [-អ’ម/ណ-] [-សព/ព-]
ចោះ g ចំណោះ [-អ’ម/ណ-] [-សព/ព-]
ចាំ g ចំណាំ [-អ’ម/ណ-] [-សព/ព-]
ចិត g ចំណិត [-អ’ម/ណ-] [-សព/ព-]
ដាំ g ដំណាំ [-អ’ម/ណ-] [-សព/ព-]
ដូច g ដំណូច [-អ’ម/ណ-] [-សព/ព-]
ដោះ g ចំណោះ [-អ’ម/ណ-] [-សព/ព-]
ដក់ g ដំណោះ [-អ’ម/ណ-] [-សព/ព-]
ដក់ g ដំណក់ [-អ’ម/ណ-] [-សព/ព-]
ដឹង g ដំណឹង [-អ’ម/ណ-] [-សព/ព-]
ដេក g ដំណេក [-អ’ម/ណ-] [-សព/ព-]
ដាច់ g ដំណាច់ [-អ’ម/ណ-] [-សព/ព-]
ដុះ g ដំណុះ [-អ’ម/ណ-] [-សព/ព-]
ដេញ g ដំណេញ [-អ’ម/ណ-] [-សព/ព-]
ដួល g ដំណួល [-អ’ម/ណ-] [-សព/ព-]
ដូរ g ដំណូរ [-អ’ម/ណ-] [-សព/ព-]
ដាប់ g ដំណាប់ [-អ’ម/ណ-] [-សព/ព-]
ដល់ g ដំណល់ [-អ’ម/ណ-] [-សព/ព-]
ដេរ g ដំណេរ [-អ’ម/ណ-] [-សព/ព-]
ដោយ g ដំណោយ [-អ’ម/ណ-] [-សព/ព-]
ដៅ g ដំណៅ [-អ’ម/ណ-] [-សព/ព-]
ដួស g ដំណួស [-អ’ម/ណ-] [-សព/ព-]
ដោត g ដំណោត [-អ’ម/ណ-] [-សព/ព-]
តែង g តំណែង [-អ’ម/ណ-] [-សព/ព-]
តម g តំណម [-អ’ម/ណ-] [-សព/ព-]
តឿន g តំនឿន [-អ’ម/ណ-] [-សព/ព-]
ត g តំណ [-អ’ម/ណ-] [-សព/ព-]
សង់ g សំណង់ [-អ’ម/ណ-] [-សព/ព-]
សួរ g សំណួរ [-អ’ម/ណ-] [-សព/ព-]
សក g សំណក [-អ’ម/ណ-] [-សព/ព-]
សូក g សំណូក [-អ’ម/ណ-] [-សព/ព-]
សឹក g សំណឹក [-អ’ម/ណ-] [-សព/ព-]
សើច g សំណើច [-អ’ម/ណ-] [-សព/ព-]
សោក g សំណោក [-អ’ម/ណ-] [-សព/ព-]
សង g សំណង់ [-អ’ម/ណ-] [-សព/ព-]
សាប g សំណាប [-អ’ម/ណ-] [-សព/ព-]
សូម g សំណូម [-អ’ម/ណ-] [-សព/ព-]
សែន g សំណែន [-អ’ម/ណ-] [-សព/ព-]
អាន g អំណាន [-អ’ម/ណ-] [-សព/ព-]
អាច g អំណាច [-អ’ម/ណ-] [-សព/ព-]
អរ g អំណរ [-អ’ម/ណ-] [-សព/ព-]
អួត g អំនួត [-អ’ម / ន-] [-សព/ព-]
គួប g គំនួប [-អ’ម / ន-] [-សព/ព-]
គុំ g គំនុំ [-អ’ម / ន-] [-សព/ព-]
គិត g គំនិត [-អ’ម / ន-] [-សព/ព-]
គួរ g គំនួរ [-អ’ម / ន-] [-សព/ព-]
គូរ g គំនូរ [-អ’ម / ន-] [-សព/ព-]
គូស g គំនូស [-អ’ម / ន-] [-សព/ព-]
គាស់ g គំនាស់ [-អ’ម / ន-] [-សព/ព-]
គាប g គំនាប [-អ’ម / ន-] [-សព/ព-]
ជិះ g ជំនិះ [-អ’ម
Subscribe to:
Posts (Atom)
-
រាយមុខមេរៀនថ្នាក់ទី ១១ មេរៀនទី១ : ផ្នត់គំនិត អំណាន : ការវិវត្តអក្សរសិល្ប៍ខ្មែរ វេយ្យាករណ៍ : កម្លាយផ្នត់ដើម បំណិន : ការវិភាគតួអង្...