Friday, 7 December 2018

ជីវប្រវត្តិ លោក រីម គីន

រីម គីន

រីមគីន កើត នៅ ថ្ងៃ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ១៩១១ នៅ បាក់ទូក ក្នុង សង្កាត់ ទី៥ នៃ ក្រុង ភ្នំពេញ។ បិតា មាន តួនាទី ចុង ក្រោយ មុន ចូល និវត្តន៍ ជា ចៅហ្វាយ ខែត្រ កំពង់ ស្ពឺ នាម គីម, មាតា នាម រសា។ នៅ ជា កុមារ មាន ឈ្មោះ ហៅ ថា «ពន្លក» លោក បាន រៀប ការ ជាមួយ កូន ស្រី លោក ចៅ ក្រម ស្រីនាម នាង សិន ហៅ ស៊ីមន នៅ ថ្ងៃ ពុធ ទី ១៦ ខែមករា ឆ្នាំ ១៩៣៥។
@ការសិក្សា
កុមារ ពន្លក បាន រៀន សូត្រ ដំបូង នៅវត្តស្វាយដង្គុំក្នុង សំណាក់ លោក គ្រូ សាំ ងជាមា។ កុមារ ពន្លក បាន រៀន អាន សត្រា ច្បាប់ និង សត្រា រឿង ជា ច្រើន។ ក្នុង ជីវភាព នៅ វត្ត កុមារ ពន្លក បាន ក្រេប រសជាតិ ពុទ្ធសាសនា និង ស្គាល់ ជីវភាព នៅ វត្ត បាន ច្បាស់ លាស់។ ដល់ អាយុ ១០ឆ្នាំ បាន ទៅ ចុះ ឈ្មោះ រៀន នៅ សាលា ដែល បារាំង បាន បង្កើត។ កុមារ ពន្លក បាន ផ្លាស់ ឈ្មោះ ថា កាំង បាន ចូលរៀន ថ្នាក់ កុមារដ្ឋាន នៅ សាលា ឌូដាដឺឡាគ្រេ តែ ដល់ ក្រោយ មក ដោយ មេឃុំ សរសេរ ឈ្មោះ ខុស គិមកាំង ប្រែ ក្លាយ ទៅ ជា រីម គីន វិញ។ រីម គីន បាន រៀន ចប់ នៅ សាលា ឌូដាដឺឡាគ្រេ ហើយ ប្រលង ចូល រៀន នៅ អនុវិទ្យល័យស៊ីសុវត្ថិ
@អំពីជីវភាពជាអ្នកនិពន្ធ
ដោយ​បាន​រៀន​មើល រៀន​ស្ដាប់ រៀន​សង្កេត រៀន​ពិចារណា រៀន​ជ្រើសរើស រៀន​សរសេរ​ផង លោក​រីម គីន បាន​បណ្ដុះ​ចំណេះ​លោក​ជាមួយ​សៀវភៅ​បរទេស ជា​ពិសេស​សៀវភៅ​បារាំង។ លោក​មាន​និស្ស័យ​ក្នុង​សំណេរ​តាំង​ពី​អាយុ​ជិត​១៨ឆ្នាំ គឺ​ពេល​ចូលរៀន​ក្នុង​អនុវិទ្យាល័យ​ស៊ីសុវត្ថ ក្នុង​ឆ្នាំ ១៩២៩-១៩៣០។ អនុវិទ្យាល័យ​ស៊ីសុវត្ថិ ជា«អនុវិទ្យាល័យ​ឥណ្ឌូចិន» ហើយ​សម្បូណ៌​សិស្ស​យួន​មិន​ចាញ់​សិស្ស​ខ្មែរ​ទេ។ ពិត​មែន​តែ​ពេល​នោះ​ប្រទេស​យួន​ឋិត​ក្នុង​នឹម​អាណានិគម​បារាំងក៏ដោយ ក៏​ប្រទេស​គេ​មាន​អ្នក​និពន្ធ​ច្រើន ហើយ​សៀវភៅ​បោះពុម្ព​ផ្សាយ​ទៀត​ក៏​មាន​មិន​តិច​ដែរ។ នៅ​តាម​ផ្លូវ​ប្រជុំជន​ក្នុង​រាជធានី សៀវភៅ​ចិន​យួន​មាន​លក់​ពាស​ពេញ។ ដោយ​ពុំ​អាច​ទ្រាំ​ខ្មាស់​ជាតិ​គេ​តទៅ​ទៀត​បាន យុវសិស្ស​រីម គីន ក៏​ហាត់​សរសេរ​បន្តិច​ម្ដងៗ ពី​ទេសភាព​ខ្លះ ពី​មនោសញ្ចេតនា​ខ្លះ ជា​ពាក្យ​កាព្យ ហើយ​តែង​យក​មក​អាន​ធ្វើ​បទ​នៅ​ពេល​ចេញ​លេខ​ឬ​នៅ​ពេល​យប់។ ជំនក់​ចិត្ត​ក្នុង​សំណេរ​បណ្ដាល​ឲ្យ​ការ​សិក្សា​ទូទៅ​ថយ​ល្បឿន។ មិត្តភក្តិ​លោក​តែង​ចំអកឡកឡឺយ​ដាក់​លោក​ហើយ​ឲ្យ​ងារ​ជា «ប៉ូអែត»។ លោក​មាន​គំនិត​ចង់​ប្រែ​រឿង​របស់ «ម៉ូលីយែរ»។ ទោះ​បី​គេ​ចំអក​យ៉ាង​ណា​ក៏​ដោយ ក៏លោក​ពុំ​ខឹង​នឹង​គេ​ដែរ។ ផ្ទុយ​ទៅ​វិញ​ចិត្ត​ជំនក់​ក្នុង​សំណេរ​បាន​ដុត​រោល​លោក​យ៉ាង​ខ្លាំង។ លោក​ល្បង​យក​«រឿងចៅក្ដាំងបាយ» មក​រចនា​សរសេរ​ជា​ថ្មី​នៅ​ពេល​ដែល​លោក​រៀន​នៅ​ឆ្នាំ​ទី៣។ រួច​លោក​យក​ស្នាដៃ​នេះ​ទៅ​បង្ហាញ​សាស្ត្រាចារ្យ​ខាង​ខ្មែរ​របស់​លោក ព្រម​ទាំង​ទទួល​សេចក្ដី​សរសើរ​ដ៏រំភើប​ទៀត​ផង។
មុន​ពេល​ចេញ​ធ្វើ​ការ​ជា​ក្រុម​ប្រឹក្សា សុខភាព​បាន​តម្រូវ​ឲ្យ​លោក​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ពេល​នោះ​លោក​ចាប់​ផ្ដើម​សរសេរ «រឿងសេនាកំសត់» បាន​មួយ​ផ្នែក លុះ​ដល់​ឆ្នាំ​១៩៥១ ទើប​សរសេរ​បញ្ចប់​ដោយ​មាន​ការ​កែ​ប្រែ​ឆ្ងាយ​ពី​គំនិត​ដើម។ នៅ​បាត់​ដំបង​លោក «បាន​នឹក​ចង់​បង្កើត-ឡាវ៉ា-ឬ-មនុស្ស​កំណាញ់​របៀប​ខ្មែរ» ហើយ​ក៏​បាន​សម្រេច។ នៅ​ភ្នំពេញ​ក្រោយ​ពី «រឿងខ្ញុំ» មក លោក​បាន​សរសេរ​រឿង «ឲ្យ​ស្គាល់...» ជា​ពាក្យ​កាព្យ​ទៀត។
@ស្នាដៃ រឿងសូផាត (បោះពុម្ពនៅឆ្នាំ ១៩៣៨)

  1. រឿង ចិត្តចងចាំ (បោះពុម្ពនៅឆ្នាំ ១៩៤៨)
  2. រឿង ស្ត្រីកំព្រា (បោះពុម្ពនៅឆ្នាំ ១៩៥១)
  3. រឿង មើលព្រះចន្ទ (បោះពុម្ពនៅឆ្នាំ ១៩៥២)
  4. រឿង នាងសមាភាវី (បោះពុម្ពនៅឆ្នាំ ១៩៥២)
  5. រឿង ពលវង្សា (បោះពុម្ពនៅឆ្នាំ ១៩៥៣)
  6. រឿង ក្លាហាន (បោះពុម្ព នៅ ឆ្នាំ ១៩៥៣)
  7. រឿង នាង រតន នារី (ពាក្យកាព្យឆ្នាំ ១៩៣៨)
  8. រឿង ឈាមរកឈាម(ពាក្យកាព្យឆ្នាំ ១៩៣៨)
  9. រឿង រៀនមិនពន្យល់(ពាក្យកាព្យឆ្នាំ ១៩៣៨)

No comments:

Post a Comment