Monday, 31 December 2018
Thursday, 27 December 2018
បរិវារសព្ទPDF
https://drive.google.com/file/d/1jtXVyK_vINI6zEjpFA3_YJkHjwuD9cFz/view?usp=drivesdkhttps://drive.google.com/file/d/1jtXVyK_vINI6zEjpFA3_YJkHjwuD9cFz/view?usp=drivesdk
https://drive.google.com/file/d/1jtXVyK_vINI6zEjpFA3_YJkHjwuD9cFz/view?usp=drivesdkhttps://drive.google.com/file/d/1jtXVyK_vINI6zEjpFA3_YJkHjwuD9cFz/view?usp=drivesdk
ប្រជុំរឿងព្រេងខ្មែរភាគ៣
https://drive.google.com/file/d/1gMNLJQXZot1ZjHcwViEiBu-VXeCTgii2/view?usp=drivesdkhttps://drive.google.com/file/d/1gMNLJQXZot1ZjHcwViEiBu-VXeCTgii2/view?usp=drivesdk
https://drive.google.com/file/d/1gMNLJQXZot1ZjHcwViEiBu-VXeCTgii2/view?usp=drivesdkhttps://drive.google.com/file/d/1gMNLJQXZot1ZjHcwViEiBu-VXeCTgii2/view?usp=drivesdk
Thursday, 20 December 2018
Tuesday, 18 December 2018
Monday, 17 December 2018
Saturday, 8 December 2018
Friday, 7 December 2018
ជីវប្រវត្តិ លោក ទី ជីហួត
លោក ទី ជីហួត
ក. ជីវប្រវត្តិ៖
- កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២
- មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
- ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។
ខ. ប្រវត្តិការងារ៖
- មុនឆ្នាំ១៩៧៥
- ជាងកាត់សក់ជិតផ្សារអូរឫស្សី ភ្នំពេញ
- ជាសិស្សសាលារៀនផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង (ដើម្បីចិញ្ចឹមក្រុមគ្រួ សារក្នុងនាមជាកូនច្បង)
- គេចាប់ធ្វើទាហាន
- ក្រោយឆ្នាំ១៩៧៥
- ជម្លៀសទៅស្រុកខាងម្តាយ នៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលបាន ៦ខែ
- ខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្គាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មានការងារជាអ្នកលាយជីលេខ១ (ជីលាមកមនុស្ស)
- ក្រោយឆ្នាំ១៩៧៩
- បានមកនៅខេត្តសៀមរាបពីរខែបន្តដំណើរទៅរស់នៅស្រុកកំណើតខាងម្តាយជាថ្មីទៀត
- ក្រោយមកលោកបានមករស់នៅភ្នំពេញ ហើយចូលបម្រើការនៅវិទ្យុជាតិកម្ពុជា។
គ. ស្នាដៃ៖
- ឆ្នាំ១៩៦៨ បានសរសេរកំណាព្យមួយឈ្មោះថា "ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែង ចែកវណ្ណៈក្នុងសង្គមមនុស្ស"
- ឆ្នាំ១៩៧០ សរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយបោះលក់តាម ផ្សារ។
- ឆ្នាំ១៩៧២ សរសេររឿងគុហាថ្មលឿង ជាប្រភេទប្រលោមលោកភាគ (៥ភាគ) បានធ្វើឲ្យគាត់ ល្បីឈ្មោះ។
- ឆ្នាំ១៩៧២ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
- មុនឆ្នាំ១៩៧៥លោកសរសេរបាន៩ស្នាដៃ។
- ក្រោយឆ្នាំ១៩៧៩ លោកសរសេរបាន១៧៦ស្នាដៃ។
បើចង់ឲ្យកាន់តែច្បាស់សូមរកមើលឯកសារ "សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ" ត្រង់ទំព័រទី ២១៥ ដល់ទំព័រទី ២១៧។
ជីវប្រវត្តិ លោក រីម គីន
រីម គីន
រីមគីន កើត នៅ ថ្ងៃ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ១៩១១ នៅ បាក់ទូក ក្នុង សង្កាត់ ទី៥ នៃ ក្រុង ភ្នំពេញ។ បិតា មាន តួនាទី ចុង ក្រោយ មុន ចូល និវត្តន៍ ជា ចៅហ្វាយ ខែត្រ កំពង់ ស្ពឺ នាម គីម, មាតា នាម រសា។ នៅ ជា កុមារ មាន ឈ្មោះ ហៅ ថា «ពន្លក»។ លោក បាន រៀប ការ ជាមួយ កូន ស្រី លោក ចៅ ក្រម ស្រីនាម នាង សិន ហៅ ស៊ីមន នៅ ថ្ងៃ ពុធ ទី ១៦ ខែមករា ឆ្នាំ ១៩៣៥។
@ការសិក្សា
កុមារ ពន្លក បាន រៀន សូត្រ ដំបូង នៅវត្តស្វាយដង្គុំក្នុង សំណាក់ លោក គ្រូ សាំ ងជាមា។ កុមារ ពន្លក បាន រៀន អាន សត្រា ច្បាប់ និង សត្រា រឿង ជា ច្រើន។ ក្នុង ជីវភាព នៅ វត្ត កុមារ ពន្លក បាន ក្រេប រសជាតិ ពុទ្ធសាសនា និង ស្គាល់ ជីវភាព នៅ វត្ត បាន ច្បាស់ លាស់។ ដល់ អាយុ ១០ឆ្នាំ បាន ទៅ ចុះ ឈ្មោះ រៀន នៅ សាលា ដែល បារាំង បាន បង្កើត។ កុមារ ពន្លក បាន ផ្លាស់ ឈ្មោះ ថា កាំង បាន ចូលរៀន ថ្នាក់ កុមារដ្ឋាន នៅ សាលា ឌូដាដឺឡាគ្រេ។ តែ ដល់ ក្រោយ មក ដោយ មេឃុំ សរសេរ ឈ្មោះ ខុស គិមកាំង ប្រែ ក្លាយ ទៅ ជា រីម គីន វិញ។ រីម គីន បាន រៀន ចប់ នៅ សាលា ឌូដាដឺឡាគ្រេ ហើយ ប្រលង ចូល រៀន នៅ អនុវិទ្យល័យស៊ីសុវត្ថិ ៕
@អំពីជីវភាពជាអ្នកនិពន្ធ
ដោយបានរៀនមើល រៀនស្ដាប់ រៀនសង្កេត រៀនពិចារណា រៀនជ្រើសរើស រៀនសរសេរផង លោករីម គីន បានបណ្ដុះចំណេះលោកជាមួយសៀវភៅបរទេស ជាពិសេសសៀវភៅបារាំង។ លោកមាននិស្ស័យក្នុងសំណេរតាំងពីអាយុជិត១៨ឆ្នាំ គឺពេលចូលរៀនក្នុងអនុវិទ្យាល័យស៊ីសុវត្ថ ក្នុងឆ្នាំ ១៩២៩-១៩៣០។ អនុវិទ្យាល័យស៊ីសុវត្ថិ ជា«អនុវិទ្យាល័យឥណ្ឌូចិន» ហើយសម្បូណ៌សិស្សយួនមិនចាញ់សិស្សខ្មែរទេ។ ពិតមែនតែពេលនោះប្រទេសយួនឋិតក្នុងនឹមអាណានិគមបារាំងក៏ដោយ ក៏ប្រទេសគេមានអ្នកនិពន្ធច្រើន ហើយសៀវភៅបោះពុម្ពផ្សាយទៀតក៏មានមិនតិចដែរ។ នៅតាមផ្លូវប្រជុំជនក្នុងរាជធានី សៀវភៅចិនយួនមានលក់ពាសពេញ។ ដោយពុំអាចទ្រាំខ្មាស់ជាតិគេតទៅទៀតបាន យុវសិស្សរីម គីន ក៏ហាត់សរសេរបន្តិចម្ដងៗ ពីទេសភាពខ្លះ ពីមនោសញ្ចេតនាខ្លះ ជាពាក្យកាព្យ ហើយតែងយកមកអានធ្វើបទនៅពេលចេញលេខឬនៅពេលយប់។ ជំនក់ចិត្តក្នុងសំណេរបណ្ដាលឲ្យការសិក្សាទូទៅថយល្បឿន។ មិត្តភក្តិលោកតែងចំអកឡកឡឺយដាក់លោកហើយឲ្យងារជា «ប៉ូអែត»។ លោកមានគំនិតចង់ប្រែរឿងរបស់ «ម៉ូលីយែរ»។ ទោះបីគេចំអកយ៉ាងណាក៏ដោយ ក៏លោកពុំខឹងនឹងគេដែរ។ ផ្ទុយទៅវិញចិត្តជំនក់ក្នុងសំណេរបានដុតរោលលោកយ៉ាងខ្លាំង។ លោកល្បងយក«រឿងចៅក្ដាំងបាយ» មករចនាសរសេរជាថ្មីនៅពេលដែលលោករៀននៅឆ្នាំទី៣។ រួចលោកយកស្នាដៃនេះទៅបង្ហាញសាស្ត្រាចារ្យខាងខ្មែររបស់លោក ព្រមទាំងទទួលសេចក្ដីសរសើរដ៏រំភើបទៀតផង។
មុនពេលចេញធ្វើការជាក្រុមប្រឹក្សា សុខភាពបានតម្រូវឲ្យលោកចូលព្យាបាលក្នុងមន្ទីរពេទ្យ។ ពេលនោះលោកចាប់ផ្ដើមសរសេរ «រឿងសេនាកំសត់» បានមួយផ្នែក លុះដល់ឆ្នាំ១៩៥១ ទើបសរសេរបញ្ចប់ដោយមានការកែប្រែឆ្ងាយពីគំនិតដើម។ នៅបាត់ដំបងលោក «បាននឹកចង់បង្កើត-ឡាវ៉ា-ឬ-មនុស្សកំណាញ់របៀបខ្មែរ» ហើយក៏បានសម្រេច។ នៅភ្នំពេញក្រោយពី «រឿងខ្ញុំ» មក លោកបានសរសេររឿង «ឲ្យស្គាល់...» ជាពាក្យកាព្យទៀត។
@ស្នាដៃ រឿងសូផាត (បោះពុម្ពនៅឆ្នាំ ១៩៣៨)- រឿង ចិត្តចងចាំ (បោះពុម្ពនៅឆ្នាំ ១៩៤៨)
- រឿង ស្ត្រីកំព្រា (បោះពុម្ពនៅឆ្នាំ ១៩៥១)
- រឿង មើលព្រះចន្ទ (បោះពុម្ពនៅឆ្នាំ ១៩៥២)
- រឿង នាងសមាភាវី (បោះពុម្ពនៅឆ្នាំ ១៩៥២)
- រឿង ពលវង្សា (បោះពុម្ពនៅឆ្នាំ ១៩៥៣)
- រឿង ក្លាហាន (បោះពុម្ព នៅ ឆ្នាំ ១៩៥៣)
- រឿង នាង រតន នារី (ពាក្យកាព្យឆ្នាំ ១៩៣៨)
- រឿង ឈាមរកឈាម(ពាក្យកាព្យឆ្នាំ ១៩៣៨)
- រឿង រៀនមិនពន្យល់(ពាក្យកាព្យឆ្នាំ ១៩៣៨)
Tuesday, 27 November 2018
លោក រីម គិន
រឿងសូផាត និពន្ធដោយលោក រីម គិន បានសរសេរតាក់តែងឡើង តាំងពី គ.ស ១៩៣៨ ប៉ុន្តែពុំទាន់បានបោះពុម្ពផ្សាយភ្លាមទេ ។ សេចក្ដីលំបាក ក្នុងការផ្សាយរឿងនេះ ដោយសារពេលនោះ ពុំទាន់សំបូររោងពុម្ពនៅប្រទេស យើងនៅឡើយ ។នៅគ.ស ១៩៥០ រឿងនេះបានចូលក្នុងកម្មវិធីសិក្សាបឋមភូមិ ក៏បានបោះពុម្ពឡើងជាលើកទី២ ហើយភ្លាមៗនោះមានការបោះពុម្ពជាលើកទី៣ ទី៤ បន្តមកទៀត ត្រាតែមកដល់ គ.ស ១៩៥៨ ទើបរឿងនេះទទួលបានការនិយមជាខ្លាំងក្នុងមជ្ឈដ្ឋានអ្នកសិក្សាទូទៅ ។
Sunday, 18 November 2018
ប្រវត្តិ លោក នូហាច
លោក នូ ហាច
ក. ជីវប្រវត្តិ៖
កើតនៅថ្ងៃទី២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតានាម ឃួន នៅ មាតានាម ឱ រមួច។ ពីកុមារធ្លាប់បានបួសរៀននៅវត្តក្នុងភូមិកំណើត រៀនអក្សរចេះមើលសាស្ត្រាបានយ៉ាងស្ទាត់។
ឆ្នាំ ១៩៣២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យស៊ីសុវត្ថិរហូតដល់ឆ្នាំ១៩៣៩ ក្រោយដែលជាប់មធ្យមសិក្សាបត្រភាគទី១ ហើយលោកបានចូលធ្វើការជាចៅក្រម ផ្លាស់មកភ្នំពេញវិញក្រោយពីរៀបអាពាហ៍ពិពាហ៍។
ឆ្នាំ១៩៤៧ បានទៅបម្រើនៅក្រសួងឃោសនាការកាន់កាប់ខាងការផ្សាយកាសែតនៅកម្ពុជា
ឆ្នាំ១៩៤៨ ធ្វើជាលេខាផ្ទាល់របស់ទ្រង់យុត្តិវង្ស កាលទ្រង់ជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីទ្រង់យុត្តិវង្សសុគតទៅ លោកត្រឡប់មកក្រសួងឃោសនាការវិញធ្វើជានាយខុទ្ទកាល័យ។
ឆ្នាំ១៩៥២ លោកចូលទៅបម្រើនៅក្រសួងការបរទេសវិញដែលនៅជាប់មុខងារជាមន្ត្រីការទូតខ្មែរ។
ថ្ងៃទី១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្តេចនរោត្តមសីហនុ ជានាយកមន្ត្រីបានតែងតាំងលោកនូហាចជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ដោយក្រឹត្យលេខ២៥២ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២។
លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរតាំងពីថ្ងៃទី១៧ មករា ១៩៥៨។
ក្នុងក្រសួងការបរទេសលោកបានទទួលតំណែងចុងក្រោយបង្អស់ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីប្រហែលនៅឆ្នាំ១៩៦៩។ លោកនិវត្តន៍ចូលភ្នំពេញវិញប្រហែលនៅរវាងឆ្នាំ១៩៧២។ លោកបានបាត់ខ្លួននៅសម័យខ្មែរក្រហម គឺរវាងឆ្នាំ១៩៧៥ ដល់១៩៧៩។
ខ. ស្នាដៃសំខាន់ៗ៖
រឿងផ្កាស្រពោន (១៩៤៩)
រឿងនារីជាទីស្នេហា (១៩៥៣)
រឿងលាវណ្យ និងរវិន្ទ (ភាគ១ ១៩៥៣, ភាគ២ ១៩៥៥)
រឿងមាលាដួងចិត្ត (១៩៧២)

ជីវប្រវត្តិ លោកញ៉ុក ថែម
លោក ញ៉ុក ថែម
ក. ជីវប្រវត្តិសង្ខេប៖
កើតនៅថ្ងៃទី២២ មិថុនា ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង
បិតាឈ្មោះ ញ៉ុក ញ៉ មាតាឈ្មោះ ហៀក ជាកសិករនៅភូមិអូតាគី ឃុំជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង
កាលពីកុមារភាពគឺក្នុងឆ្នាំ១៩១៣ លោកបានទៅបួសរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរសាស្រ្តជាតិក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល
នៅឆ្នាំ១៩១៨ លោកបានបព្វជ្ជាជាសាមណេរ ហើយបានសិក្សាធម៌វិន័យ និងភាសាបាលីក្នុងសំណាក់គ្រូអាចារ្យផ្សេងៗក្នុងខេត្តបាត់ដំបង
ឆ្នាំ១៩១៩ បានទៅបន្តវិជ្ជានៅបាងកក ប្រទេសថៃ។ លោកបានជាប់សញ្ញាបត្រធម្មសិក្សាថ្នាក់ត្រីនៅអំឡុងឆ្នាំ១៩២១ និងជាប់សញ្ញាបត្រធម្មសិក្សាថ្នាក់ទោ ក្នុងឆ្នាំ១៩២៣
ឆ្នាំ១៩២៤ បានបំពេញឧបសម្បទាជាភិក្ខុ និងជាប់សញ្ញាបត្របរិយធម៌ ភាសាបាលីទីមហា៣ប្រយោគ
ឆ្នាំ ១៩២៦ លោកបានជាប់ទីមហា៤ប្រយោគ
ឆ្នាំ ១៩២៨ លោកបានជាប់ទីមហា៥ប្រយោគ
ឆ្នាំ ១៩២៩ លោកបានជាប់ទីមហា៦ប្រយោគ
ឆ្នាំ១៩៣៦ លាចាកសិក្ខាបទមកជាគ្រហស្ថវិញ។
ខ. អំពីការងារ៖
១៩២៧ ដល់១៩៣០ ធ្វើជាគ្រូបង្រៀនភាសាបាលីនៅក្រុងបាងកក
១៩៣០ ត្រឡប់មកភ្នំពេញចូលធ្វើសមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ
១៩៣៨ ធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់់ចែងបោះពុម្ពផ្សាយនូវសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុជសុរិយា
១៩៣៩ ជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញជាមួយតំណាងផ្សេងៗទៀត បានទៅរៀបចំកម្មវិធីសិក្សា និងសម្ភោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទនាប្រទេសឡាវ
១៩៤២ បានទៅសម្ភោធមន្ទីរពុទ្ធសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមខាងត្បូង
១៩៣៤ជាតំណាងរៀបចំកម្មវិធីសិក្សាសម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅប៉ាក់សេ ប្រទេសឡាវ
១៩៤៥ ធ្វើជាសាស្រ្តាចារ្យខ្មែរថ្នាក់ទី៥នៃសាលាគរិវិជ្ជា
១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យព្រមទាំងជាសាស្រ្តចារ្យនៅវិទ្យល័យស៊ីសុវត្ថិ
១៩៥០ លាឈប់ពីពុទ្ធសាសនបណ្ឌិត្យចូលបម្រើការនៅក្រសួងសិក្សាធិការជាតិក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិមកជាសម្បតិ្តជាតិ ហើយលោកធ្វើជាសាស្រ្តចារ្យជាប់សន្យារហូតមក
៦ឆ្នាំក្រោយមកលោកផ្លាស់ទៅធ្វើជាសាស្រ្តចារ្យខ្មែរនៅវិទ្យាល័យមុនីវង្សនាក្រុងបាត់ដំបង
១៩៥៨ លោកផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញក្នុងឋានៈជាសាស្រ្តចារ្យផង និងជាអ្នកស្រាវជ្រាវឯកសារអក្សរសាស្រ្តខ្មែរនៅវិទ្យាស្ថាននោះផង។ លោកជាសាស្រ្តចារ្យខ្មែរនៅសាលាភូមិន្ទរដ្ឋបាល។
លោកញ៉ុក ថែមបានធ្វើជាសមាជិកក្រុមជំនុំវប្បធម៌តាំងពីឆ្នាំ១៩៤៧ហើយលោកក៏ជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរដែលនៅឆ្នាំ១៩៥៦។
លោកបានទទួលគ្រឿងឥស្សរយសជាគុណបំណាច់ផ្សេងៗពីបរទេស និងមាតុប្រទេសដូចជា ឥស្សរិយយសប្រទេសកម្ពុជាថ្នាក់មុន្នីសារាភ័ណ្ឌ (១៩៤០) ឥស្សរិយយសប្រទេសឡាវថ្នាក់អស្សឫទ្ធិក្រុងហ្លួង ឥស្សរិយយសថ្នាក់អស្សរិទ្ធិក្រុងអណ្ណាមនៃប្រទេសអណ្ណាម (១៩៤៣) មេដាយអស្សរាប្រាក់ប្រទេសកម្ពុជា (១៩៤៨) មេដាយអស្សរិទ្ធិមុន្នីសារាភ័ណ្ឌកម្ពុជា (១៩៥៧) មេដាយអស្សរាប្រាក់ប្រទេសកម្ពុជា (១៩៦០) មេដាយអស្សរិទ្ធិនៃប្រទេសកម្ពុជា (១៩៦២)
អនិច្ចកម្មនៅឆ្នាំ ១៩៧៤
គ. ស្នាដៃ៖
= ជាភាសាថៃ ឬបាលីថៃ៖ (កាលលោកទៅសិក្សានិងធ្វើការនៅប្រទេសថៃ)
នមោកថា
នានាជាតកវណ្ណនា
ធម្មនិទ្ទេសភាគ១
ទេវតាភាសិត ពុទ្ធភាសិត
= ជាភាសាខ្មែរ
ពុទ្ធប្រវត្តិសង្ខេប
ប្រជុំពុទ្ធភាសិត
មហាវេស្សន្តរជាតក (១៩៥៣)
ប្រជុំភាសិត ភាគ១ ភាគ២
បិសាចស្នេហា (១៩៤២)
ជាតិ សាសនា ព្រះមហាក្សត្រ
កុលាបប៉ៃលិន (១៩៣៦ ឬ១៩៤៣)
ពន្លឺអាស៊ីទ្វីប (ប្រែ)
បញ្ញាសជាតកសង្ខេប ភាគ១ ភាគ២ (១៩៦៣)
វិធីប្រតិបត្តិធម៌
ឯកសហរាត្រី (ភាគខ្លះបកប្រែ)

Thursday, 8 November 2018
សង្ខេបរឿង មាលាដួងចិត្ត
សង្ខេបរឿង៖
ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយមិនចង់ឃ្លាតឡើយ។
បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែលភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបានជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃាវុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង និងទទួលបាននូវសេចក្តីសុខ។
ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេសមិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេបានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែលជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើងមានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និងព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹងនឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។
ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះព្រំប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមកផ្ទះរបស់គេមិនដែលដាច់។
ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការសោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃាវុធចង់ធ្វើការសុំទោសនាង តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួលទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃាវុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។[...]
Wednesday, 7 November 2018
បរិវារសព្ទ
សម្ល សម្លុកៈ សម្លុក បង់ ប្រហ គឺ សម្ល បង់ ប្រហុក។
ស្នេហ៍ ស្នងៈ ស្នង នៃ មាស បែ គឺ ស្នេហ៍ នៃ មាស បង។
ស្បថ ស្បែៈ ស្បែ ដោយ ពាក្យ សច្ចា ប្រកាស ថា មិន កត់ គឺ ស្បថ ដោយ ពាក្យ សច្ចា ថា មិន កែ។
ស្លេក ស្លាំៈ ស្លេក ប៉ាំង គឺ ស្លាំង ពេក។
ហួង ហែងៈ ហែងសម្បត្តិ ទុក សម្រាប់ ខ្លួន អួង គឺ ហួង សម្បត្តិ ទុក សម្រាប់ ខ្លួន ឯង។
ឡូ ឡាៈ ឡា ដោយ អានាចូរ គឺ ឡូ ដោយ អានាចារ។ អានាចារ=កា រ ប្រព្រឹត្ត ខុស បែប បទ សណ្តាប់ ធ្នាប់។
អាចារ្យ អាចុំៈ អា ចុំ លោក គ្រូ ខ្ញារ គឺ អាចារ្យ លោក គ្រូ ខ្ញុំ។
Subscribe to:
Posts (Atom)
-
រាយមុខមេរៀនថ្នាក់ទី ១១ មេរៀនទី១ : ផ្នត់គំនិត អំណាន : ការវិវត្តអក្សរសិល្ប៍ខ្មែរ វេយ្យាករណ៍ : កម្លាយផ្នត់ដើម បំណិន : ការវិភាគតួអង្...